(បាត់ដំបង)៖ នារសៀលថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ (SARMIS V2) ជូនដល់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមដោយ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការធ្វើបទបង្ហាញស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS V2 ដោយ លោក ស៊ីន សង់ គ្រូបង្គោលនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ។ វគ្គបណ្តុះបណ្តាលនេះដែរ ធ្វើឡើងនៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួម ពីលោក លោកស្រី តំណាងឃុំចំនួន ១០៣ឃុំផងដែរ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ បានរៀបចំដើម្បីកំណត់ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ស័ក្តិភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលា នៃការអនុវត្តពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធ SARMIS V2 ជូនដល់ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងឃុំទាំង ១០៣ឃុំផងដែរ៕